ចុម! យកកាំបិតចុងស្រួច គំរាមចាប់រំលោភ បន្ទប់ទឹកក្រោមផ្ទះ

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ ដែលប៉ុនប៉ងរំលោភសេពសន្ថវ: ជនរងគ្រោះក្នុងបន្ទប់ទឹក ត្រូវបានកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដោលជ្រុំ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ធ្វើការស្រាវជ្រាវ ស្វែងរក ចាប់ឃាត់ខ្លួន។

ក្រោយពីទទួលបានព័ត៌មាន ថាមាន អំពើ ប៉ុនប៉ងរំលោភសេពសន្ថវ: កើតឡើង លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលជំនាញធ្វើស្រាវជ្រាវតាមវិធានការជំនាញ។

ជាលទ្ធផលជនសង្ស័យឈ្មោះ មី កូត ហៅ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានចាប់ខ្លួន ក្រោយពីគេបានប៉ុនប៉ងរំលោភ ដោយប្រើកាំបិតចុងស្រួច គំរាមទៅ លើនារីរងគ្រោះ ឈ្មោះ ឌ ច រ អាយុ៣៣ឆ្នាំ នៅភូមិឃុំជាមួយ គ្នា កាលពីថ្ងៃទី១៦ ខែ មិនា ឆ្នាំ ២០២១ វេលាម៉ោង១៩ និង៣០នាទី នៅចំណុច បន្ទប់ទឹកក្រោមផ្ទះជនរងគ្រោះ ស្ថិតនៅភូមិជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កំពុងសួរចម្លើយ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close