ចាប់រំលោភក្មេងស្រី បានសម្រេច២ លើក ជាប់ខ្នោះ បានសម្រេចដែរ!

ខេត្តកោះកុង ៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ក្នុងករណី រំលោភ សេពសន្ធវៈ។

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៩និង៣០ នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានទទួលពាក្យបណ្តឹងពី ឈ្មោះ ឈួន គឹមឆាន ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅ ភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្ត កោះកុង ក្នុងករណី រំលោភ សេពសន្ធវៈ ។

កម្លាំងអធិការស្រុក បានធ្វើការស្រាវជ្រាវ និងឃាត់ជនសង្ស័យ នៅថ្ងៃទី ២២ ខែ វិចិ្ឆកា ឆ្នាំ ២០២១ នៅវេលាម៉ោង ៨និង៣០ នាទីព្រឹក ហើយបាននាំជនសង្ស័យ ឈ្មោះ រ៉ូញ តុលា (ហៅទ្បា) ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ផ្ទះជួល នៅភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង មកកាន់អធិរដ្ឋានដើម្បីសួរបំភ្លឺ ក្នុងករណីនេះ ជនសង្ស័យ បានសារភាពថា ខ្លួនបានរំលោភ លើក្មេងស្រីរងគ្រោះចំនួន២លើក ៖

លើកទី១នៅចំនុច ភូមិ ១ សង្កាត់ ស្មាច់មានជ័យ ក្រុង ខេមរភូមិន្ទ ខេត្ត កោះកុង ។

លើកទី២នៅចំនុច នៅបន្ទប់ជួល ភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ត កោះកុង ។

បច្ចុប្បន្ន កម្លាំងជុំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close