តុលាការ សម្រេចដាក់គុក ជនសង្ស័យ ៣នាក់ ករណី រំលោភសម្លាប់ នៅខេត្តឧត្តរមានជ័យ!

ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ច បញ្ជាក់ថាជនត្រូវចោទ ទាំង៣នាក់ ដែលបាន រំលោភ និងសម្លាប់ ប្រព្រឹត្តនៅចំណុចមាត់អូរ ផ្លូវលេខ១១ ភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២២ មេសា ២០២២នេះ ត្រូវបាន លោក យិន វិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ឋនាគារហើយ ដោយ ជននេះត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទឃាតកម្ម ដោយមានអំពើឃោរឃៅ និងអំពើរំលោភសេព សន្ថវៈ។

គួររំលឹកផងដែរថា ដោយមានណែនាំនិងចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម នាយ ឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គ ស្នងការ នគរបាលជាតិ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចុះដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង និងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ផ្ទាល់ ចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿង ករណីឃាតកម្ម(រំលោភសម្លាប់) នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានដោយជោគជ័យ ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញយើង បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២ នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១. ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ទី២. ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្រោយពីបានធ្វើការសាកសួរជន ដៃដល់ទាំង ២ នាក់ ខាងលើនេះរួច ពួកគេបានសារភាពថា៖ គឺនៅមានបក្ខពួកខ្លួនម្នាក់ទៀត បានចូលរួមធ្វើសកម្មភាពចាប់រំលោភបូកជាមួយពួកខ្លួនផងដែរ ។ បន្ទាប់មក រហូតដល់ម៉ោង ២៖០០នាទី ឈានចូលថ្ងៃទី១៩ កម្លាំងជំនាញ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យថែមម្នាក់ទៀត មានឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្រោយមកទៀត ពេលកម្លាំងជំនាញធ្វើការសាកសួរបំភ្លឺ ជនសង្ស័យទាំង ០៣ នាក់ ខាងលើអស់ហើយ ពួកគេបានឆ្លើយសារភាពថា៖ រូបខ្លួនទាំង ៣ នាក់ ពិតជាបានធ្វើសកម្មភាព លបស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវ ដើម្បីយកទៅរំលោភបូក រួចហើយវាយសម្លាប់ និងបោះចូលទៅក្នុងទឹកអូរខាងត្បូងភូមិ ពិតប្រាកដមែន ។

អត្ថបទដែលជាប់ទាក់ទង
Open

Close