តុលាការ ចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ នូវទ្រព្យសម្បត្តិទាំង ៧៩កន្លែង របស់លោកស្រី ម៉ន ដានី ជាម្ចាស់បុរី ម៉ន ដានី
កំពង់ស្ពឺ ៖នេះបើតាមដីកាសម្រេច នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ និងទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។
គួរជម្រាបជូនថា លោកស្រី ម៉ន ដានី ត្រូវបានចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់» ។
យោងតាម និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានឱ្យដឹងថា ពលរដ្ឋរាប់ពាន់គ្រួសារ បានរងគ្រោះពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនម៉ន ដានី រៀលអ៊ីស្ទេត ឯ.ក។ ក្នុងនោះមានទាំងម្ចាស់ដី ដែលបានលក់ដីឱ្យក្រុមហ៊ុន អតិថិជនរបស់ក្រុមហ៊ុន ដែលបានបង់ប្រាក់ផ្តាច់ និងបង់រំលស់ផងដែរ៕
ប្រភព៖ ព្រះខ័ន – Preah Khan