មេប៉ូលិសក្រុងភ្នំពេញ ប្រកាសមិនលើកលែង ដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលប្រព្រឹត្តិបទល្មើស…!

ភ្នំពេញ៖ លោក ជួន ណារិន្ទ មេប៉ូលិសក្រុងភ្នំពេញ  លើកឡើងថា ប៉ុន្មានថ្ងៃនេះ មានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៌ កាលពីរសៀលថ្ងៃ ទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឲមានអ្នករបស់ធ្ងន់ស្រាលនិងបាត់បង់ជីវិតមនុស្ស ដែលបង្ករឡើងដោយ នគរបាល រាជធានីម្នាក់ ឈ្មោះ ហ៊ុន ហេង ភេទប្រុស ។

សូមជំរាបជូនថា ភ្លាមៗ លោក ជួន ណារិន្ទ បញ្ជាឲ្យជំនាញ និង មូលដ្ឋាន ចុះដល់កន្លែងកើតហេតុគឺ ចាត់ចែង ឃាត់ខ្លួនអ្នកបង្ករ(វាស់ជាតិអាល់កុល) សង្រ្គោះ អ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់ ។

សូមមហាជន ជ្រាបថា ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៌ដូចគ្នា ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេអ្នក់ប្រព្រឹត្តបទល្មើស)។

ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៌នៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណផងដែរ។

សូម មហាជន ជូនជ្រាបជាព៏តមាននិងសំណូមពរ ដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៌ ជាដាច់ខាត ទាំងអស់គ្នា (បើស្រវឹងកុំបើកបរ)។

អត្ថបទដែលជាប់ទាក់ទង
Open

Close