បញ្ជូន ជនសង្ស័យម្នាក់ ទៅឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល ពីបទ កំហែងយក រំលោភលើទំនុកចិត្ត ក្លែងបន្លំឯកសារ និងប្រើប្រាស់លិខិតក្លែង!
កណ្តាល ៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលារ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោក នាយការិយាល័យព្រហ្មទណ្ឌ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយ លោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពីបទ កំហែងយក រំលោភលើទំនុកចិត្ត ក្លែងបន្លំឯកសារ និងប្រើប្រាស់លិខិតក្លែង
ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលតាមនីតិវិធី។