ធ្វើកិច្ចសន្យាបញ្ឈប់ ការបង្ហោះ និងលុបវីដេអូ រូបថត សកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ប្រសិទ្ធីមន្តគាថា ការដើរបិណ្ឌបាតដោយស្លៀកដណ្ដប់ គ្រងសំពត់បែបអ្នកបួសព្រះពុទ្ធសាសនា

ភ្នំពេញ ៖ នៅរសៀលថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយ ស្ថាប័ពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន ខណ្ឌសែនសុខ ចុះធ្វើការណែនាំ លោក ថោង សុខុម ហៅលោកគ្រូភ្នំគូលេន ជុំវិញការបង្ហោះវីដេអូសកម្មភាព និងរូបភាពធ្វើឱ្យប៉ះពាល់ដល់សង្គម តាមបណ្ដាញសង្គមនានា ដោយបានជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់។

អត្ថបទដែលជាប់ទាក់ទង
Open

Close