ឯកឧត្តម កើត ឆែ ផ្តាំផ្ញើជូនដល់មន្ត្រីទទួលបន្ទុកការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ស្វែងយល់អំពីខ្លឹមសារលិខិតបទដ្ឋានគតិយុត្តថ្មីនេះ រួមជាមួយនឹងឯកសារនិយាមនីតិវិធីប្រតិបត្តិ (SOP)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការប្រគល់ភារកិច្ចពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានចូលរួមជាអធិបតីជាមួយលោក មាស ពេជ្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ និងជាវាគ្មិន ក្នុង «សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ»។
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានយកឱកាសនេះដើម្បីផ្តាំផ្ញើជូនដល់មន្ត្រីទទួលបន្ទុកការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ស្វែងយល់អំពីខ្លឹមសារលិខិតបទដ្ឋានគតិយុត្តថ្មីនេះ រួមជាមួយនឹងឯកសារនិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីមានមូលដ្ឋានអនុវត្តការងារឱ្យបានល្អប្រសើរ និងទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងន័យចូលរួមចំណែកអនុវត្តនូវការដ្ឋានកំណែទម្រង់ និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវឱវាទានុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ គឺ «កែទម្រង់ រស់ មិនកែទម្រង់ ស្លាប់»៕
អត្ថបទដែលជាប់ទាក់ទង
Open

Close