នាវាសញ្ជាតិខ្មែរនីមួយៗ ត្រូវមាននាវិក សញ្ជាតិខ្មែរ យ៉ាងតិច២០% ដើម្បីបម្រើការងារនៅលើនាវា

ក្រសួងសាធារណការ និងដឹកជញ្ជូន ៖  យោងតាមច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា៥៤ បានចែងថា ៖ នាវាសញ្ជាតិខ្មែរនីមួយៗត្រូវមាននាវិកសញ្ជាតិខ្មែរយ៉ាងតិច២០% (ម្ភៃភាគរយ)ដើម្បីបម្រើការងារនៅលើនាវា លើកលែងតែពុំមាននាវិកសញ្ជាតិខ្មែរដែលអាចបំពេញមុខងារនៅលើនាវានោះបាន។
នាវិកសញ្ជាតិខ្មែរដែលបម្រើការងារនៅលើនាវាសមុទ្រ ត្រូវមានមុខងារដូចខាងក្រោម៖
– កម្រិតគ្រប់គ្រង : នាយនាវា នាយបើកបរ នាយយន្តការី នាយយន្តការីទី២
– កម្រិតប្រតិបត្តិការ : នាយបើកបរទី២ នាយបើកបរទី៣ នាយទទួលបន្ទុកបើកបរ នាយវិទ្យុទាក់ទង វិទ្យុការីនាវា នាយយន្តការីទី៣ នាយទទួលបន្ទុកម៉ាស៊ីន នាយអគ្គិសនី
– កម្រិតគាំទ្រ : នាវិកជំនាញផ្នែកបើកបរ នាវិកប្រចាំវេនបើកបរ នាវិកជំនាញផ្នែកម៉ាស៊ីន នាវិកប្រចាំវេនម៉ាស៊ីន នាវិកជំនាញផ្នែកអគ្គិសនី។
នាវិកសញ្ជាតិខ្មែរដែលបំពេញមុខងារ ដូចមានចែងនៅក្នុងកថាខណ្ឌទី១ខាងលើនេះ ត្រូវមានវិញ្ញាបនបត្រសមត្ថភាពជំនាញនាវិក។
អត្ថបទដែលជាប់ទាក់ទង
Open

Close