អភិបាលខេត្តកំពង់ចាម អះអាងថា រយៈពេល ៦ខែក្រោយ ប្រជាពលរដ្ឋនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ស្របតាមស្តង់ដាបច្ចេកទេស

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា រយៈពេល៦ខែទៀត ប្រជាពលរដ្ឋរស់នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ស្របតាមស្តង់ដាបច្ចេកទេស ខណៈក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតកំពុងមមាញឹកក្នុងការដំឡើងបណ្តាញប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីបន្ថែម​ ដេីម្បីឱ្យមានសម្ពាធទឹកខ្លាំងជាងមុន ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា​ ៩ភូមិ/៩ភូមិស្មេីនឹង​ ១០០%​ ហើយ​ ។ នៅតែការងារជួសជុលបណ្តាញដែលមានបញ្ហា​ បន្ថែមបណ្តាញថ្មីតិចតួចតាមជាស្តែងតែប៉ុណ្ណោះ​ ។
ថ្លែងបែបនេះនាឱកាសឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី និងបញ្ហាផ្សេងៗ នៅសាលាស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយសារពេលកន្លងមកប្រជាពលរដ្ឋមានការត្អូញត្អែរពីផលលំបាកក្នុងការផ្គត់ផ្គងទឹកស្អាតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ឯកឧត្តមក៏បានរាយការណ៍ទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងក៏បានចាត់ឲ្យមន្ត្រីជំនាញ សហការជាមួយមន្ទីរឧស្សាហកម្មខេត្តកំពង់ចាមដែលមានតួនាទីគ្រប់គ្រងសេវាករទឹកស្អាត ឲ្យពិនិត្យមើលករណីខ្វះខាត់ទឹកស្អាតប្រើប្រាស់នៅក្នុងឃុំព្រែកដំបូក ក៏សង្កេតឃើញថាមានបញ្ហាបច្ចេកដែលនាំការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ ។
ស្របពេលនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏បានណែនាំឲ្យសេវាករទឹកស្អាត រៀបចំបណ្ដាញចែកចាយផ្គត់ផ្គង់ទឹកថ្មីបន្ថែម ដែលបច្ចុប្បន្នសម្រេចបាន​ ៩ភូមិ​ ​/៩​ ភូមិ​ ស្មេីនឹង​ ១០០​ %​ ហើយ នៅតែការ​ងារ​ជួសជុលបណ្តាញខូចខាតតែប៉ុណ្ណោះ​។
ឯកឧត្តមបន្តថា ទន្ទឹមនឹងនេះដែរ​ សេវាករទឹកស្អាតកំពុងសិក្សាផ្លាស់ប្តូរប្រព័ន្ធបណ្តាញខែ្សភ្លេីងប្រវែង​ ២,៥០០​ ម​ (រយ:ពេល​ ៦​ ខែ​ )​ និងសិក្សាពង្រីកអាងស្តុកទឹកស្អាតបន្ថែមទៀត​ ដេីម្បីត្រៀមនៅពេលបន្ទុកប្រេីប្រាស់ខ្លាំង​ ដោប្រេី​ (រយ:ពេល​ ៥​ ខែ)​ បន្ទាប់មកជម្រុញឱ្យប្រជាពលរដ្ឋនៅក្នុងភូមិអំពិលចំនួន​ ១៣២ខ្នងផ្ទះ​/៣៨៧​ ខ្នងផ្ទះស្មេីនឹង​ ៣៤.១០%​ ងៀកមក​ប្រេីប្រាស់ទឹកស្អាតវិញ។
ឯកឧត្តមអភិបាលបានបញ្ជាក់បន្ថែមថា​ បច្ចុប្បន្ន​ នៅតាមភូមិមាខ្នងផ្ទះបានប្រេីប្រាស់ទឹកស្អាតចាប់ពី​ ៧០%​ ឡេីងទៅបេីគិតនៅ​ក្នុង​ឃុំព្រែកដំបូកទាំងមូលចំនួនខ្នងផ្ទះ(តំណ)​ដែលបានប្រេីប្រាស់ទឹកស្អាត​ ១,៨៦១%/២,៣៦៣​ ខ្នងផ្ទះស្មេីនឹង​ ៧៨.៧៥%​ ។ ដូច្នេះនៅសល់​ ៥០២​ ខ្នងផ្ទះ​ ស្មេីនឹង​ ២១.២៤%​ទៀតនៅប្រេីប្រាស់ប្រភពទឹកទន្លេខ្ពប​ ទឹកអណ្តូង​ ទឹកស្រ:​ ទឹកព្រែក​ និងទឹកភ្លៀង​ ដោយមិនបានឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តកម្មសម្អាតទឹក​ និងការត្រួតពិនិត្យគុណភាពទឹកឡេីយ​៕
អត្ថបទដែលជាប់ទាក់ទង
Open

Close