ដំណឹងល្អ ដល់អាណាព្យាបាលសិស្សានុសិស្ស ដែលស្នាក់នៅផ្សាររោងក្លឿ
ខេត្តបន្ទាយមានជ័យ ៖ ឆ្លងតាមការប្រជុំសម្របសម្រួលរវាងភាគីកម្ពុជា-ថៃ នៅថ្ងៃនេះ ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានកិត្តិយសជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ៖ ចាប់ពីថ្ងៃស្អែកទី១១ខែមិថុនាឆ្នាំ២០២៥នេះតទៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងសងខាងប៉ោយប៉ែត-ខ្លងលឹក នឹងចាប់ផ្តើមបើកច្រកជាពិសេសបន្ថែមទៀតដោយពេលព្រឹកបើកពីម៉ោង ៦ និង ០០នាទីដល់ម៉ោង៨ និង០០នាទី និងពេលល្ងាចបើកពីម៉ោង១៧ និង ០០នាទីដល់ម៉ោង១៨ និង ០០នាទីដើម្បីអោយកូនសិស្សខ្មែរយើងដែលកំពុងរស់នៅជាមួយឪពុកម្តាយក្នុងផ្សាររោងក្លឿបានចេញ-ចូលទាន់ម៉ោងសិក្សា។
ចំពោះអាណាព្យាបាលសិស្សព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិ មធ្យោបាយចេញ-ចូលទាំងអស់នៅអនុវត្តការចេញចូលនៅម៉ោងដដែលគឺចាប់ពីពេលព្រឹកម៉ោង៩ និង០០នាទីដល់ម៉ោង១៦ និង ០០ទីរសៀល។
បើមានអ្វីប្រែប្រួលប៉ុស្តិ៍នឹងធ្វើការផ្សព្វផ្សាយជូនសាធារណជនបានជ្រាបជាបន្តសូមគោរពអរគុណ។