រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីភាពចាំបាច់ត្រូវដកហូតទីតាំងចំនួន ០៣គ្រួសារ ក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ឱ្យក្រុមការងារបច្ចេកទេសបន្តអនុវត្តសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីភាពចាំបាច់ត្រូវដកហូតទីតាំងចំនួន ០៣គ្រួសារ ក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ឱ្យក្រុមការងារបច្ចេកទេសបន្តអនុវត្តសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ឱ្យទាន់ផែនការកំណត់ ដើម្បីប្រយោជន៍សាធារណៈ ដោយមិនអាចបណ្តែតបណ្តោយឱ្យបងប្អូនប្រជាពលរដ្ឋចំនួន ០៣ គ្រួសារ ធ្វើឱ្យរាំងស្ទះដល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះឡើយ។

ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញនៅតែទុកលទ្ធភាពជូនពួកគាត់ បើពិនិត្យឃើញថាចំនួនទឹកប្រាក់នៃការផ្តល់សំណងនេះមិនសមស្របនោះ អាចដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីដោះស្រាយតាមនីតិវិធីបន្តទៀតបាន ទោះបីជាពួកគាត់ទទួលបានសំណងពីគណៈកម្មការអន្តរក្រសួង ឬក៏ក្រោយពេលស្ពានត្រូវបានសាងសង់បញ្ចប់ និងបានដាក់ឱ្យប្រើប្រាស់ក៏ដោយ។

សូមបញ្ជាក់ថា ចំពោះសំណងផលប៉ះពាល់ គណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់រក្សាទុកជូនពួកគាត់ នៅពេលដែលពួកគាត់មកទទួលសំណងនេះពេលណាក៏បាន។

អត្ថបទដែលជាប់ទាក់ទង
Open

Close