កក្រេីក វិថី គុនខ្មែរ ទៀតហេីយ! មហាព្រឹត្តិការណ៍ដ៏ធំសម្បើម របស់ សង្វៀនគ្រុឌគុនខ្មែរ បានមកដល់ហើយ ! អ្នកកំពង់ស្ពឺ ច្បាស់ជា សប្បាយភ្នែក មិនខាន!
កីឡា៖ កក្រេីក វិថី គុនខ្មែរ ទៀតហេីយ! មហាព្រឹត្តិការណ៍ដ៏ធំសម្បើម របស់ សង្វៀនគ្រុឌគុនខ្មែរ បានមកដល់ហើយ គឺកីឡាករខ្លាំងៗរបស់ព្រះរាជាណាចក្រថៃ ដាបម៉ន ផុមផាន់មួង ដែលធ្លាប់ឈ្នះ ឡៅ ចន្ទ្រា, សាម៉ី បែនចាមែក ដែលបងប្អូនធ្លាប់ស្គាល់យ៉ាងច្បាស់ក្នុងការលេងអំបោះឆៅជាមួយ ធន់ រិទ្ធី ហើយ នឿ ផេត ដែលធ្លាប់វាយ សុខ ធី ឲ្យរាប់នៅលើទឹកដីថៃនោះ ក៏នឹងមកលេងនៅសង្វៀនគ្រុឌដូចគ្នា ដោយការប្រកួតបែបហ្គង់ចេញម្រាមឈរក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។
ជាមួយគ្នានោះ នៅលើសង្វៀនតែមួយ នេះ ប៊ុន សុធា នឹងត្រូវដណ្ដើមខ្សែក្រវាត់ជាមួយ យ៉ាស៊ីន នាគកំណាចកំពុងឡើងជើងផងដែរ។
ក្រៅពីនេះ ក៏មានវត្តមាន កីឡាករអ៊ីរ៉ង់ តំណាងគុនខ្មែរ ម៉ូតេសា ផងដែរ។
បន្ទាប់ពីចប់ព្រឹត្តិការណ៍នេះ «គ្រុឌគុនខ្មែរ» ប្ដេជ្ញាថា នឹងបន្តនាំយកជើងខ្លាំងឲ្យបានកាន់តែច្រើនជាងនេះបន្ថែមទៀត ដើម្បីអង្រួនសង្វៀនរបស់យើង៕