តើជំនួបដណ្តើមខ្សែក្រវាត់ រវាង យ៉ាស៊ីន និង ប៊ុន សុធា អាចកើតឡើងដែរឬទេ ខណៈ មេសហព័ន្ធប្រដាល់គុនខ្មែរ ស្នើសុំ​ឲ្យ​មាន​ការ​​ដកចេញ!

កីឡា៖ ប្រធានចាប់គូ នៅសង្វៀនគ្រុឌគុនខ្មែរ លើកឡើងថា ៖ បន្ទាប់​ពី​ឃើញ​បង​ប្អូន​យើង​ហ្វេន​ៗ ​គាត់​មើល​ឃើញ​ពី​កំហុស​ឆ្គង​ក្នុង​ការ​ផ្គូផ្គង​រវាង ​យ៉ាស៊ីន និង ប៊ុន សុធា ថា យ៉ា​ស៊ីន បាន​ប្រកួត​ជាប់​សប្ដាហ៍​គ្នា​។

ប្រធានចាប់គូ នៅសង្វៀនគ្រុឌគុនខ្មែរ លោក ម៉ុល នី បន្តថា មែនទែន​ទៅ​គូ​នេះ ​ពិត​ជា​សូម​ការ​អធ្យាស្រ័យ​ ពី​សំណាក់​បង​ប្អូន​ហ្វេន​ហ្វេន​អ្នក​គាំទ្រ​យើង​ចេញ​ពី​ចិត្ត​ ដ្បិត​អី​ស្ថានីយ​បាន​រៀបចំ​ទុក​មុន​ប្រមាណ​ជា​ចូល​២​ខែ​មក​ហើយ តែ​ជួន​អី​ជាន់​គ្នា​​បែប​នេះ ខាង​សហព័ន្ធ​ក៏​​បាន​ស្នើសុំ​ឲ្យ​មាន​ការ​​ដក យ៉ាស៊ីន ដែរ ​តែ​ដោយសារ​តែ​គូ​នេះ ប៊ុន​ សុធា គាត់​ក៏​ត្រៀម​ខ្លួន​រួច​ហើយ ណា​មួយ​ជា​ការ​រៀបចំ លេង​ខ្សែក្រវាត់​ថែម​ទៀត​ ​ទើប​ស្ថានីយ រួម​ទាំង​លោក​គ្រូ សេន ប៊ុន​ថេន បាន​​ធ្វើ​ការ​សម្របសម្រួល​ ដើម្បី​ឲ្យ​ យ៉ាស៊ីន ​បាន​ចូលរួម​​ប្រកួត​។

ក្រៅ​ពី​នេះ​​​លោក​ សេន ប៊ុន​ថេន ​រួម​ទាំង​យើង​ក៏​បាន​មើល​ឃើញថា ​កាល​ពី​សប្ដាហ៍​មុន​​ យ៉ាស៊ីន ប្រើ​ពេល​ត្រឹម​១​ទឹក​ប៉ុណ្ណោះ​ ដើម្បី​ផ្ដួល ធន់ បូរី ​ដូច្នេះ​មិន​មាន​ការ​ឈឺ​ខ្លួន​ឬ​មាន​ការ​ប៉ះ​​ទង្គិច​អី​ធ្ងន់ធ្ងរ​ទេ​។

នេះ​ជា​កំហុស​ឆ្គង​មួយ ​ដែល​មិន​អាច​ប្រកែក​បាន យើង​រីករាយ នឹង​ទទួល​ខុស តែ​ក៏​​សុំ​ចិត្ត​បង​ប្អូន​មេត្តា​អនុគ្រោះ​។ ទោះ​បី​ជា​យ៉ាង​ណា​សហព័ន្ធ​លោក​ក៏​​បាន​​ធ្វើ​ការ​សាកសួរ​មក​កាន់​យើង​ អំពី​​ភាគី​ទាំង​ពីរ​ដែរ​​ ដោយ​កីឡាករ​ទាំង​ពីរ​ពិនិត្យ​សុខភាព​ល្អ​​ប្រសើរ​អាច​ប្រកួត​បាន ដូច្នេះ​យើង​ក៏​សម្រេច​ថា មិន​រំសាយ​ការ​ប្រកួត​នេះ​​ទេ ហើយ​បន្ត​ការ​ប្រកួត​ធម្មតា​។

សហព័ន្ធ​ លោក​យក​ចិត្ត​ទុក​ដាក់​ណាស់​ តែ​ដោយ​សារ​ហេតុ​ផល​ដូច​ដែល​បាន​ជំរាប​ខាង​លើ​ទើប​មាន​ការ​អនុគ្រោះ​៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close