តើ ជនសង្ស័យ កា..ប់.ប្ល.ន់ យក ផ្លាកលេខ ម៉ូតូ ទៅធ្វើអ្វី?

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ យក ផ្លាកលេខ និងករណីឆក់ នៅចំណុចផ្លូវលំ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់៖

១-ឈ្មោះ សោម គីមស៊្រាង ភេទប្រុស

២-ឈ្មោះ សំ បូរលាភ ភេទប្រុស

៣-ឈ្មោះ ខេង ម៉េងឡុង ភេទប្រុស

៤-ឈ្មោះ លី តុលា ភេទប្រុស

៥-ឈ្មោះ ហួរ សុខសេងហុង ភេទប្រុស

និង៦-ឈ្មោះ វិន ទិត្យ ភេទប្រុស។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close